អ្នកណាអំពាវនាវដល់ព្រះអម្ចាស់អ្នកនោះនឹងបានសង្រ្គោះ(រ៉ូម ១០:១៣-១៧)។ មូលហេតុដែលនាំអោយមនុស្សគ្រប់រូបត្រូវការសេចក្តីសង្រ្គោះពីព្រះ:
១.ពីព្រោះមនុស្សគ្រប់រូបសុទ្ទតែជាប់មានបាប(រ៉ូម ៣:២០)។ដែលថាមនុស្សគ្រប់គ្នាសុទ្ទតែមានបាបនេះមិនមែនមានន័យថាមនុស្សកើតពីផ្ទៃម្តាយមកជាបរិសុទ្ធរួចដល់ធំដឺងក្តីឡើងធ្វើបាបបានជាមានបាបនោះឡើយ គឺបាបត្រូវជាប់មានក្នុងមនុស្សម្នាក់ៗរួចជាស្រេចទៅហើយដោយបានឆ្លងមកពីពូជមនុស្សដើមដំបូងបំផុតដែលធ្វើបាប។ រីឯបាបដែលមនុស្សដើមបំផុតបានប្រព្រឹត្តគឺធ្វើប្រឆាំងនឹងបំណងព្រះទ័យព្រះ(លោកុប្បត្តិ២:១៦,១៧និង៣:៦)។ បាបដែលមនុស្សសព្វថ្ងៃបានប្រព្រឹត្តនៅចំពោះព្រះគឺការបដិសេធមិនព្រមជឿព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានធ្វើការសង្រ្គោះមនុស្សអោយរួចពីបាប(យ៉ូហាន១៦:8,៩)។
២.ពីព្រោះមនុស្សដែលជាប់មានបាបឆ្លងតពូជមកនោះត្រូវតែមានទោសដល់ស្លាប់ទាំងអស់គ្នាគ្មានអ្នកណាមួយដែលបានជៀសរួចពីស្លាប់ទាល់តែសោះគឺស្លាប់ទាំងរូបកាយនិងស្លាប់ទាំងព្រលឹងវិញ្ញាណ(រ៉ូម៥:១៣)។
៣.ពីព្រោះមនុស្សដែលជាប់មានបាបហើយត្រូវទោសដល់ស្លាប់នោះទោះបីរកមធ្យោបាយបានល្អ ឬធ្វើល្អយ៉ាងណាក្តីក៏ជួយដោះខ្លួនឯងអោយរួចពីទោសបាប មិនដែលបានសោះឡើយ (រ៉ូម៤:៥)។
ដោយ:យ៉ូ សែប