តេីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ មានន័យយ៉ាងណា ?

ខ្មែរគ្រីស្ទាន


ក- គឺមានន័យថា " ដឹកនាំ នឹង ប្រទានអំណាចចេស្តា " ដោយ ព្រះវិញ្ញាណបរិសុទ្ធ ។

      ការបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាការបាន     

      ពេញដោយ ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ

      ដែលបានរស់ពីសុគត់ឡើងវិញ ហេីយនិងជាការរស់នៅជាប់ក្នុងទ្រង់។ពាក្យថា " ពេញ " មានន័យថាបានត្រួតត្រា និងប្រទានចេស្តាដោយព្រះវិញ្ញាណបរិសុទ្ធ ។    


ខ. គឺទាក់ទងទៅនឹងទង្វើនៃបំណងចិត្ត

       ៚ ការដក់ដង្ហើមខាងឯវិញ្ញាណ : 

 ១.ការដកដង្ហើមចេញ: គឺជាការ លន់តួអំពេីបាប 

 ២.ការរដកដង្ហើមចូល: គឺ ជាការបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ ការ ដកដង្ហើម គឺជាផ្នែកទីពីរនៃការដកដង្ហើមខាងឯវិញ្ញាណ ។ 

       ចូរចាំថាការដកដង្ហើមចេញគឺជាការលន់តូបាប នេះគឺ

       យោងតាមគម្ពីរ ១ យ៉ូហាន ១:៩ ។ ថ្វីត្បិតតែព្រះវិញ្ញាណទ្រង់គង់នៅក្នុងគ្រីស្ទបរិស័ទទាំងអស់គ្នាក៏ដោយ ការបានពេញដោយព្រះវិញ្ញាណ គឺវាទាក់ទងទៅនឹងការជ្រេីសរើសនៃ បំណងចិត្ដ ។ ដូច្នេះមិនមែនគ្រីស្ទបរិស័ទបានពេញដោយព្រះវិញ្ញាណទាំងអស់គ្នាទេ ។ 


គ. ការបានពេញដោយព្រះវិញ្ញាណបរិសុទ្ធវាទាក់ទងទៅនឹង    

     ការ ពឹងផ្អែកលេីព្រះអម្ចាស់សម្រាប់ជួយយេីង ដេីម្បី

     សម្រេចការបួនយ៉ាង ។ 


      ១- ព្រះវិញ្ញាណបរិសុទ្ធជួយយើងដេីម្បីឲរស់នៅក្នុងជីវិត

      មួយដែលបរិសុទ្ធ(១ ពេត្រុស ១:១៤-១៦)


      ២-ព្រះវិញ្ញាណបរិសុទ្ធជួយប្រដាប់កាយយេីងបង្កេីតផលផ្លែខាង ព្រលឹងវិញ្ញាណ។ ក្នុង យ៉ូហាន ១៥:៨ " ព្រះវបិតាខ្ញុំបានតម្កេីងឡេីង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កេីតផលជាច្រេីនយ៉ាងនោះ អ្នករាល់គ្នានឹងធ្វេីជាសិស្សខ្ញុំមែន " ។ 


      ៣- ព្រះវិញ្ញាណបរិសុទ្ធជួយយេីងដេីម្បីឲយល់ នឹងដេីម្បីអនុវត្ត តាមព្រះបន្ទូលរបស់ព្រះ យ៉ូហាន ១៦:១៣ ។ 

      ព្រះបន្ទូលគឺជាមូលដ្ឋាននៃការរីកចំរេីនខាងព្រលឹងវិញ្ញាណរបស់យេីង ។ 

ឯព្រះវិញ្ញាណបរិសុទ្ធ ជួយបំភ្លឺ និងជួយអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ។


     ៤- ព្រះវិញ្ញាណបរិសុទ្ធជួយយើងដេីម្បីរស់នៅបានជ័យជំនះ លេីបញ្ហាប្រចាំថ្ងៃរបស់យេីង (រ៉ូម ៨:២៦ )។


សូមព្រះប្រទានពរ ! 






ដោយ: យ៉ូសែប

To Top