កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ

ខ្មែរគ្រីស្ទាន


I. ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់សណ្ឋិតលេី អ្នកជឿ និងប្រទានអោយមានព្រះចេស្តា ( កិច្ចការ ១: ៨) ។

« ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ ទ្រង់ធ្វេីទីបន្ទាល់ ( រ៉ូម ៨: ១៦) «ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ»។ ទ្រង់បង្រៀន ( លូកា ១២: ១២) , ទ្រង់ជាព្រះដ៏ជាជំនួយ ( យ៉ូហាន ១៤:២៦) ,ទ្រង់នឹងនាំយេីងអោយស្គាល់សេចក្តីពិត ( យ៉ូហាន ១៦: ១៣, ១៤)។ទ្រង់ជាវិញ្ញាណដែលផ្តល់អោយមានជីវិត( យ៉ូហាន ៦: ៦៣) ។ ទ្រង់ព្រួយព្រះទ័យ ( អេភេសូរ ៤: ៣០) 

« កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ»។


II.ទ្រង់ជាព្រះដ៏ជាជំនួយ ( យ៉ូហាន ១៦ : ៧, ៨), ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា ( ១កូរិនថូស ៣: ១៦) 

« តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា»។ ទ្រង់ក៍ជួយសេចក្តីកំសោយរបស់យេីង (រ៉ូម ៨: ២៦) 

« ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ»៕


សូមព្រះប្រទានពរ, 








ដោយ: យ៉ូសែប

To Top