ការល្បួងរបស់អារក្សសាតាំង

ខ្មែរគ្រីស្ទាន



I. អារក្សល្បួងស្ត្រី(អេវ៉ា)

- អារក្សបានសួរជាសំណួរទៅកាន់ស្ត្រី ( លោកុប្បត្តិ ៣:១)

- ល្បួងចាក់ចុចអោយចំចំណាប់អារម្មណ៍របស់ស្ត្រី អោយគួចចិត្តចង់បាននិងចង់សម្រេចបំណងខ្លួនដែលប៉ង ( ៣: ៤, ៥) ។ ស្ត្រីបានផ្តោតចិត្តទៅលើអ្វីៗដែលខ្លួនចាប់អារម្ម ហើយក៏ធ្វើការសំរេចចិត្ត (៣:៦)។

II. អារក្សល្បួងមនុស្ស ( អ្នកជឿ) (១យ៉ូហាន ២: ១៦ )

-សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម 

-សេចក្តីប៉ងប្រាថ្នារបស់ភ្នែក

-សេចក្តីអំនួតរបស់ជីវិត ។


III. មេល្បួង ល្បួងព្រះយេស៊ូវ ( ម៉ាយ ៤: ៣, ៦,៨, ៩, ១០) 

- មេល្បួង, បានល្បួងដោយប្រើសំនួរ , ទាក់ទងនឹងការស្រេចឃ្លាន - នំបុ័ង (ម៉ាថាយ ៤:៣) ។ 

- មេល្បួង , បានប្រើសំនួរ, ទាក់ទង នឹងសេចក្តីអំណួត~ ទំលាក់ខ្លួនពីទីខ្ពស់ ( ម៉ាថាយ ៤: ៦ ) ។

- មេល្បួង, បានប្រើសំនួរ , ទាក់ទងនឹងទ្រព្យសម្បត្តិនិងអំណាច( ម៉ាថាយ ៤: ៩)។ 

ព្រះយេស៊ូវទ្រង់មិនបានចាញ់ល្បួង របស់អាមេល្បួងឡើយ, ហើយទ្រង់ក៏គំរាមវារួចដេញវាចេញទៅ( ម៉ាថាយ ៤: ៤, ៧, ១០) ។ 


ដោយ: យ៉ូសែប







To Top