ក្រោយពីអ្នកបានទទួលសេចក្តីសង្រ្គោះពីព្រះយេស៊ូវគ្រីស្ទ ៖

ខ្មែរគ្រីស្ទាន



១.ព្រះយេស៊ូវគ្រឺស្ទបានយាងចូលក្នុងជីវិតអ្នក( វិវរណៈ ៣:២០, កូល៉ុស ១:២៧)។

២.បាបរបស់អ្នកបានត្រូវអត់ទោសអោយ( កូល៉ុស ១:១៤, ២:១៣,១៤)។

៣.អ្នកបានត្រលប់ជាកូនព្រះ ( យ៉ូហាន ១:១២) ។

៤.អ្នកបានទទួលជីវិតអស់កល្បជានិច្ច ( យ៉ូហាន ៥:២៤) 

៥.អ្នកបានចាប់ផ្តើមជីវិតដ៏អស្ចារ្យ មួយដែលព្រះទ្រង់សព្វព្រះហឬទ័យរៀបចំសម្រាប់អ្នក ( យ៉ូហាន ១០:១០,២កូរិនថូស ៥:១៧, ១ថែស្សាឡូនិច ៥:១៨) 

 ការជួយជាគំនិតក្នុងការរីកចំរើនលូតលាស់នៃគ្រីស្ទបរិស័ទ , ចូរអ្នកអនុវត្តដូចតទៅ ៖

ចូលទៅចំពោះព្រះរៀងរាល់ថ្ងៃ ដោយសេចក្តីអធិស្ឋាន ( យ៉ូហាន ១៥: ៧) , អានព្រះបន្ទូលរាល់ថ្ងៃ ( ១៧: ១១) គឺចាប់ផ្តើមអានដំណឹងល្អយ៉ូហានជាដើម។ ស្តាប់បង្គាប់ព្រះគ្រប់ពេលវេលា( យ៉ូហាន ១៤:២១) ។ ធ្វើទីបន្ទាល់សម្រាប់ព្រះគ្រីស្ទដោយការរស់នៅ និងដោយពាក្យសំដីរបស់អ្នក( ម៉ាថាយ ៤:១៩ និងយ៉ូហាន ១៥:៨) ។ ទុកចិត្តព្រះក្នុងគ្រប់ជំហាននៃជីវិតរបស់អ្នក ( ១ពេត្រុស ៥:៧) ។ ចំហចិត្តទទួលព្រះវិញ្ញាណបរិសុទ្ធ អោយយាងចូលត្រួតត្រា និងប្រទានអំណាចដល់ការរស់នៅនិងដល់ការធ្វើបន្ទាល់ប្រចាំថ្ងៃរបស់អ្នក ( កាឡាទី ៥:១៦, ១៧ និង កិច្ចការ ១:៨) ។ អាម៉ែន 


ដោយ: យ៉ូ សែប









To Top