ព្រះជាព្រះវរបិតា

ខ្មែរគ្រីស្ទាន


~កិច្ចការ រ៉ូម ១កូរិនថូស ២កូរិនថូស~

គម្ពីរចងចាំ:លោកុប្បត្តិ(១:១)


I.ព្រះជាព្រះអទិករ

ទ្រង់បានបង្កើតផ្ទៃមេឃនិងភែនដី(លោកុប្បត្តិ១១)ផែនដីត្រូវព្យួនៅទីទទេធេង(យ៉ូប២៦:៧)។


II.ព្រះជាព្រះត្រៃឯក

ក.ព្រះវិញ្ញាណ ខ.ព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធគ.ព្រះយ៉េស៊ូវ,ព្រះ,ព្រះវិញ្ញាណបរិសុទ្ធ។


III.បុគ្គលិកលក្ខណះនៃព្រះ

១.សេចក្តីស្រឡាញ់-ទ្រង់មានសេចក្តីស្រឡាញ់និងការលះបង់(១យ៉ូហាន:៤:១៦)ទ្រង់បង្ហាញសេចក្តីស្រឡាញ់ដោយបញ្ជូនព្រះរាជបុត្រាតែមួយមកសុគតជំនួសបាបយើង (១យ៉ូហាន៤:៩,១០)។

២.ដ៏អស់កល្ប:ទ្រង់ចាប់ផ្តើមពីអស់កល្ប-រៀងទៅអស់កល្ប(ទំនុកដំកើង៩០:២)។

៣.សព្វានុភាព-ទ្រង់នឹងអាចធ្វើកិច្ចការទាំងអស់បាន(យ៉ូប៤២:២)។ទ្រង់មានគ្រប់ព្រះចេស្តា(លោកុប្បត្តិ១៧:១)។

៤.សព្វវត្តមាន-ព្រះនេត្រព្រះក៏យាមមើលឃើញទាំងអស់(សុភាសិត១៥៣)។

៥.សព្វញ្ញុតញាណ-ប្រាជ្ញារបស់ទ្រង់ក៏យល់គ្រប់ទាំងអស់។អស់ទាំងផ្លូវសព្វញ្ញុតញាណ: -អស់ទាំងផ្លូវរបស់មនុស្សទ្រង់ដឹងទាំអស់( សុភាសិត ៥:២១) ។ ភ្នែករបស់ទ្រង់អាចមើលឃើញគ្រប់ផ្លូវជីវិតរបស់មនុស្សដោយពុំអាចលាក់លៀមបាន (យេរេមា ១៦:១៧)។ 


៦. បរិសុទ្ធ: សេចក្តីអាក្រក់មិននៅជាមួយទ្រង់បានទេ ( ទំនុកដំកើង ៥:៤) ។ 


៧.សេចក្តីមេត្តាករុណា-ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី, ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:៥)។ 


សូមព្រះប្រទានពរ, 


ដោយ : យ៉ូសែប








To Top