ប្រូតេស្តង់ មិនមែន ជាកាតូលិក

ខ្មែរគ្រីស្ទាន


នៅក្នុងឆ្នាំ១៥១៧ មានមេដឹកនាំម្នាក់ឈ្មោះ Martin Luther, បានស្វែងយល់ថា Roman Catholic យកសេចក្តីបង្រៀនពីក្រៅព្រះគម្ពីរ មកបង្រៀន, គាត់ក៏ចាប់ផ្តេីម មេីលទៅក្នុងព្រះគម្ពីរ, គាត់ក៏បានស្វែងរកឃេីញ មូលដ្ឋានគ្រឹះនៃគ្រីស្ទបរិស័ទគឺសេចក្តីជំនឿ ( faith) គឺជាការមានទំនាក់ទំនងដោយផ្ទាល់ ជាមួយព្រះគ្រីស្ទ (Christ) , យ៉ូហាន ២០: ២១។ ចាប់តាំងពីពេលនោះមក លោក Martin Luther ក៏បែកចេញពីកាតូលិក ហេីយបង្កេីតបានជា “Protestant “រហូតមកដល់ពេលនេះ។ បញ្ជាក់ Protestant = protester( ពាក្យបារាំង) = ប្រឆាំង ( ប្រឆាំងនឹង កាតូលិកហេីយ បែកចេញពី កាតូលិក នៅកំឡុងឆ្នាំ ១៥១៧)។ 


អំពីភាពខុសគ្នា រវាង Protestant និង Catholicism ៖

**អំពីសិទ្ធអំអំណាច ( Authority) 

A.Protestants: ព្រះគម្ពីរ ( Bible) គឺជា មាគ៌ាដឹកនាំជំនឿ និងជីវិតរបស់គេ ( ២ ធីម៉ូធី ៣: ១៦, ១៧, ១យ៉ូហាន ៥: ១៣; ចោទិយកថា ១២: ៣២) ។ 

A. Catholics: ទាំងពីរផ្នែក ព្រះបន្ទូលដ៏ពិសិជ្ឋ និង ប្រពៃណីដ៏ពិសិដ្ឋនៃព្រះវិហារ គឺជា សិទ្ធិអំណាចសំរាប់ជំនឿ និងជីវិត។ 


B. Protestants: ពួកគេផ្ទាល់ខ្លួនមាន សិទ្ធិ អានព្រះគម្ពីរ និងបកប្រែអត្ថន័យដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ( យ៉ូហាន ៥: ៣៩, រ៉ូម១៥: ៤, យ៉ូហាន ១៤: ២៦, ១យ៉ូហាន ២: ២៧) ។

B. Catholics: ការបកស្រាយនិងកាត់ស្រាយព្រះបន្ទូលគឺជាការសំរេច( កាត់ក្តី) ដោយព្រះវិហារនៃកាតូលិក ទាំងស្រុង។ 


C. Protestants.គ្មានមនុស្សណាម្នាក់សុចរិតឡេីយ និងមានតែព្រះគ្រីស្ទគត់ដែលជាក្បាលនៃពួកជំនុំ ដែលជារូបកាយរបស់ទ្រង់។ ( អេភេសូរ ១: ២២, កូលូស ១: ១៨) ។ 

C. Catholics:ពេលដែល«លោកឪពុក» ( POPE) និយាយពីលេី អាសនា នៅលេីប្រធានបទ « សេចក្តីជំនឿ» និង សីលធម៌, គឺ លោកឪពុកនោះ ជាតួយ៉ាង នៃព្រះគ្រីស្ទ-ដែលត្រួតត្រាព្រះវិហារ( ពួកជំនុំ) នៅផែនដី, លោកឪពុកគឺជាអ្នកសុចរិត ( មិនចេះខុស , គ្មានបាប)។ 


**អំពីសេចក្តីសង្រ្គោះ (Salvation )


D. Protestants: ព្រះ(God) ប្រទានជីវិតអស់កល្ប នៅពេលដែលអ្នកជឿលេីព្រះយេស៊ូវគ្រីស្ទជាព្រះសង្រ្គោះរបស់ខ្លួនគេ ( រ៉ូម 4: 24; 5: 1; អេភេសូរ ២: 8,9; រ៉ូម 10: 9) 


D. Catholics: សេចក្តីសង្រ្គោះ បានដោយសេចក្តីជំនឿ បូកបញ្ចូលនឹងការធ្វេីល្អ ចូលតាមផ្លូវ នៃ ព្រះវិហារ Roman Catholic. ។


សូមព្រះប្រទានពរ, 


ដោយ : យ៉ូ សែប








To Top