សំណួរសាមញ្ញមួយដែលបានទទួលតាមរយៈអ៊ីមែលពីប្អូនស្រីម្នាក់មកពីខេត្ត ជាប្រិយមិត្តអ្នកស្ដាប់ម្នាក់របស់ផ្លូវពិត។ នេះជាសាររបស់ប្អូនស្រី «មកដល់លោកគ្រូ និងក្រុមការងារផ្លូវពិត។ នាងខ្ញុំជាគ្រីស្ទបរិស័ទថ្មីម្នាក់ ហើយនាងខ្ញុំមានបញ្ហាជាមួយពួកជំនុំរបស់នាងខ្ញុំ។ នាងខ្ញុំបានទទួលបុណ្យជ្រមុជទឹកកាលពី៤ឆ្នាំមុន ហើយបានក្លាយជាសមាជិកម្នាក់នៅទីនោះ។ ពេលវេលាចេះកន្លងផុតទៅ នាងខ្ញុំសំគាល់ឃើញថា ការអធិប្បាយមិនមាននិយាយទាក់ទងនឹងអំពើបាបទាល់តែសោះ និងមិនដែលប្រកាសឲ្យមានការប្រែចិត្តឡើយ។ នាងខ្ញុំបានសួរគ្រូគង្វាលម្នាក់ក្នុងចំណោមគ្រូគង្វាលទាំងនោះអំពីការនេះ គាត់និយាយថាពួកគេមិនបានកំពុងបង្រៀនអ្វីផ្ទុយព្រះគម្ពីរនោះទេ ពួកគាត់គ្រាន់តែសម្រេចចិត្តថាមិននិយាយចំៗអំពីអំពើបាបតែប៉ុណ្ណោះ។ ពួកគាត់ចង់ផ្ដោតទៅលើសេចក្ដីស្រឡាញ់នៃព្រះយេស៊ូវ និងការទទួលយកមនុស្សមានបាប។ ជាដំបូង ពេលស្ដាប់ទៅមិនអីទេសម្រាប់ខ្ញុំ វាគ្រាន់តែជាការប្រឹងប្រែងទាក់ទាញមនុស្សជាច្រើនឲ្យចូលមកក្រុមជំនុំ។ ទន្ទឹមគ្នានេះដែរ ពួកគាត់មិនបានត្រេកអរនឹងការប្រែចិត្ត និងការស្ដាប់បង្គាប់ទេ។ តើលោកគ្រូគិតយ៉ាងម៉េចអំពីពួកជំនុំដែលមិនបានអធិប្បាយទាស់ប្រឆាំងនឹងអំពើបាបជាក់លាក់ណាមួយខ្ញុំគិតថា ពួកជំនុំគឺនៅមានកន្លែងខ្វះចន្លោះខ្លាំង។ វាជាការមិនស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ព្រះទេ។ ម្ដងហើយម្ដងទៀត អស់ពីបញ្ហាមួយចូលដល់បញ្ហាមួយ អស់ពីភាពចម្រូងចម្រាសមួយចូលដល់ភាពចម្រូងចម្រាសមួយ អស់ពីអំពើបាបមួយចូលដល់អំពើបាបមួយទៀត ត្រូវបានជាន់ដានគ្នាដូចខ្សែទឹកហូរទៅកាន់ជម្រាលដែលពេញដោយបញ្ហា៖ តើអ្នកដឹកនាំ និងមនុស្សម្នាទាំងឡាយបានចាត់ទុកព្រះបន្ទូលព្រះជាសម្បត្តិលើសពីមាសប្រាក់ដែរឬទេ? តើពួកគេបានភ្លក់ព្រះបន្ទូលព្រះថាផ្អែមជាងទឹកឃ្មុំដែរឬទេ? ហើយតើពួកគេបានចុះចូលនឹងព្រះបន្ទូលព្រះដោយអំណរក្នុងសេចក្ដីពិត និងសមាមាត្រគ្នាដែរឬអត់? ជម្រាលនៃបញ្ហានោះកើតឡើងម្ដងហើយម្ដងទៀត ខ្ញុំនៅតែឃើញវារហូតសព្វថ្ងៃ—ដូចនៅពេលនេះអញ្ចឹងហេតុអ្វីបានជាគ្រូគង្វាលសន្មតថា ខ្លួនគេជាម្នាក់ដែលមានភាពវៃឆ្លាតជាងព្រះគម្ពីរនៅក្នុងរបៀបមួយដែលពួកគាត់បង្រៀនទៅកាន់រាស្ដ្ររបស់ព្រះទៅវិញ? ការនេះធ្វើឲ្យខ្ញុំឆ្ងល់ណាស់។ ប៉ុន្តែម្ដងហើយម្ដងទៀត ខ្ញុំឃើញថា វាជាករណីមួយលើបញ្ហានេះ និងបញ្ហាផ្សេងៗទៀត។ អ្នកដឹកនាំពួកជំនុំគិតថា ពួកគាត់ចេះជាងលំនាំនៃព្រះគម្ពីរផ្ទាល់ទៅទៀត។ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំផ្ដល់ហេតុផល៤យ៉ាងអំពីព្រះគម្ពីរថា ហេតុអ្វីបានជាវាមានភាពខ្វះចន្លោះ ហេតុអ្វីបានជាមិនភាពស្មោះត្រង់ ការមិននិយាយឈ្មោះអំពើបាបដោយចំៗ ការប្រកាសទាស់ និងប្រកាសឲ្យប្រែចិត្តចេញពីអំពើបាបជាក់លាក់ណាមួយដែលមាននៅក្នុងលោកីយ៍ និងពួកជំនុំ។ពួកហោរា ពួកសាវ័ក និងព្រះយេស៊ូវដំបូងថាតើលោកអ្នកមើលពួកហោរានៅក្នុងបទគម្ពីរសញ្ញាចាស់ ឬការបង្រៀនរបស់ព្រះយេស៊ូវមុនពេលទ្រង់ត្រូវបានគេឆ្កាង ឬការបង្រៀនរបស់ពួកសាវ័កបន្ទាប់ពីការឆ្កាងទ្រង់ និងបន្ទាប់ពីការចាក់បង្ហូរនៃព្រះវិញ្ញាណបរិសុទ្ធ—ថាលោកអ្នកបានមើលក្នុងការបង្រៀនតាមបទគម្ពីរ—អ្នកតំណាងរបស់ព្រះជាម្ចាស់មិនត្រឹមតែមិនប្រកាសអំពីសិរីរុងរឿងអំពីដំណឹងល្អនៃការប្រែចិត្តចេញពីអំពើបាប តែក៏ជាការប្រកាសខាងឯដំណឹងល្អទាស់នឹងអំពើបាប និងអំពើបាបជាក់លាក់ទាំងឡាយផង ហើយក៏ជាការប្រកាសឲ្យប្រែចិត្ត និងការស្ដាប់បង្គាប់នក្នុងអំណាចនៃព្រះគុណរបស់ព្រះជាម្ចាស់ទៀតផង។ ឧទាហរណ៍៖ សូមក្រឡេកមើលទៅលើការសរសេររបស់ពួកហោរា ដូចជានៅក្នុងកណ្ឌគម្ពីរ ម៉ាឡាគី ៣:៥ម៉្យាងវិញទៀត ពួកហោរានិយាយអំពីអំពើបាបទាំងឡាយ នោះគឺជារបៀបដែលពួកហោរាបានអធិប្បាយ។ ឬក៏មើលឧទាហរណ៍របស់ព្រះយេស៊ូវចំពោះអំពើបាបនៃសេចក្ដីភាពត្រេកត្រអាល៖ «បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក» (ម៉ាថាយ ៥:២៩)ឬសេចក្ដីលោភលន់៖« តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្តីកំសាន្តចិត្តក្នុងសម័យនេះ» (លូកា ៦:២៤)ឬមនុស្សមានពុត៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ម៉ាថាយ ២៣:២៩ឬមើលការបង្រៀនរបស់សាវ័កប៉ុល៖ «ចូររត់ពីការសហាយស្មន់ចេញ» [នៅព្រះគម្ពីរដើមសរសេរថា ចូររត់គេចចេញពីអំពើអសីលធម៌ផ្លូវភេទទាំងឡាយចេញ ១កូរិនថូស ៦:១៨កុំឲ្យចាញ់សេចក្ដីបោកបញ្ឆោតឡើយ៖ មិនថាការប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ អ្នកកំផិត អ្នកដែលរួមដំណេកនឹងភេទដូចគ្នា អ្នកលួចប្លន់ អ្នកលោភលន់ អ្នកប្រមឹក អ្នកជេរប្រមាថ អ្នកបោកបញ្ឆោត នឹងមិនបានគ្រងមរតកនគរព្រះទេ» ១កូរិនថូស ៦:៩-១០ដូច្នេះ ពួកហោរា ព្រះយេស៊ូវ ពួកសាវ័ក—នេះជារបៀបដែលពួកលោកបានបង្រៀន។ ពួកលោករាប់ឈ្មោះអំពើបាបទាំងឡាយ និងពួកលោកប្រកាសទាស់នឹងវា ទាំងបានប្រកាសឲ្យមានការប្រែចិត្ត និងការស្ដាប់បង្គាប់នៅក្នុងអំណាចនៃព្រះចេស្ដារបស់ដំណឹងល្អនៃការអត់ទោសដែលពួកលោកបានបង្រៀន។ ដូច្នេះ ប្រសិនបើគ្រូគង្វាលម្នាក់ចង់រកនូវសិទ្ធិអំណាចមួយសម្រាប់ការបង្រៀនដែលមិនរាប់ឈ្មោះអំពើបាប និងប្រកាសទាស់នឹងវា ហើយប្រកាសឲ្យមានការប្រែចិត្តចេញពីអំពើបាបទេ គាត់នឹងមិនអាចរកវាឃើញក្នុងព្រះគម្ពីរឡើយលំនាំនៃការញែកជាបរិសុទ្ធប៉ុន្តែ នៅមានអ្វីសំខាន់លើសពីការពិតទៅទៀត ការបង្រៀនទាំងអស់តាមបទគម្ពីរ សុទ្ធតែបានលើកឡើងអំពីអំពើបាបចំៗ។ ព្រះគម្ពីរសញ្ញាថ្មីបានបង្ហាញពីរបៀបដ៏ពិតដែលការញែកជាបរិសុទ្ធដំណើរការ— ខ្ញុំសន្មតថាគ្រូគង្វាលទាំងនេះចង់ឲ្យពួកជំនុំរបស់គេបានបរិសុទ្ធ ពេញដោយសេចក្ដីស្រឡាញ់ និងជាម្នាក់ដែលល្អប្រសើរ ព្រមទាំងធ្វើជាអ្នកតំណាងដ៏ប្រសើររបស់អង្គព្រះយេស៊ូវទៀតផង។ របៀបមួយដែលការនេះអាចកើតឡើងបានគឺ ដោយសារការផ្សំចូលគ្នារវាងការមានជ័យជំនះលើអំពើបាបដោយកិរិយាប្រព្រឹត្តខាងឯព្រះជាម្ចាស់ រួមជាមួយនឹងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ក្នុងការសម្លាប់អំពើបាប ដោយការពឹងផ្អែកលើកិរិយាប្រព្រឹត្តមកពីព្រះជាម្ចាស់។ នេះហើយជាគំរូ។ វាមិនស្របតាមបទគម្ពីរទេក្នុងការញែកចេញពីគ្នារវាងការមានជ័យជំនះលើអំពើបាប និងសេចក្ដីបង្គាប់របស់ទ្រង់មកកាន់យើងរាល់គ្នាក្នុងការសម្លាប់អំពើបាបឥឡូវនេះ ខ្ញុំនឹងបង្ហាញរបៀប៣យ៉ាងនៃលំនាំនៃការញែកជាបរិសុទ្ធនោះដល់អ្នករាល់គ្នា។ការនេះលើសពីបញ្ហាមូលដ្ឋានទៅទៀត។ គ្រូគង្វាលទាំងនេះគ្រាន់តែមិនដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើការប៉ុណ្ណោះ នោះហើយជាបញ្ហារបស់ពួកគាត់។ ពួកគាត់បង្កើតវាឡើងខណៈដែលខ្លួនបង្រៀនជាជាងចុះចូលក្រោមលំនាំនៃរបៀបដែលការញែកជាបរិសុទ្ធដំណើរការ។ ដូច្នេះ ពួកគាត់ត្រូវកាត់ទម្រទាំងឡាយចេញពីខាងក្រោមគោលដៅរបស់ខ្លួន ដើម្បីបង្កើតក្រុមដ៏ប្រសើរមួយឡើង។ ឧទាហរណ៍៖ ឈើឆ្កាង ការកើតជាថ្មី និងការបង្កើតផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ តើឈើឆ្កាងដំណើរការយ៉ាងដូចម្ដេច ក្នុងសម្អាតអំពើបាបចេញពីជីវិតយើងរាល់គ្នា ហើយធ្វើឲ្យយើងរាល់គ្នាបានបរិសុទ្ធឡើង? តើការកើតជាថ្មីមានដំណើរការយ៉ាងដូចម្ដេចដែរ? ហើយតើផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធមានដំណើរការយ៉ាងដូចម្ដេចសេចក្ដីបង្គាប់មកពីឈើឆ្កាងសាវ័ក ពេត្រុស បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ២:២៤ «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបដូច្នេះ ព្រះគ្រីស្ទបានសុគតមិនគ្រាន់តែដើម្បីអត់ទោសចំពោះអំពើបាបប៉ុណ្ណោះទេ តែក៏ដើម្បីឲ្យអំពើបាបស្លាប់ក្នុងជីវិតនៃរាស្ដ្ររបស់ទ្រង់ផងដែរ។ ប៉ុន្តែ សិរីរុងរឿងនៃជ័យជំនះរបស់ព្រះយេស៊ូវលើអំណាចនៃអំពើបាបនៅលើឈើឆ្កាងត្រូវបានប្រទានមកជាមូលដ្ឋាននៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ជំពូកទី២—ដោយផ្អែកទៅលើ—ខគម្ពីរ ២២:២៣៖ កុំជេរតបវិញ នៅពេលយើងត្រូវបានគេជេរប្រមាថ។ កុំគំហកកំហែងដល់គេ នៅពេលយើងរងទុក្ខ។ យើងអាចនិយាយម៉្យាងទៀតថាសាវ័ក ពេត្រុស មិនបានសន្មតថា ជារបៀបដែលឈើឆ្កាងសម្លាប់អំពើបាប—អំពើបាបនៃការជេរប្រមាថ និងគំហកកំហែង—ដោយស្វ័យប្រវត្តិឡើយ។ ផ្ទុយទៅវិញ គាត់បានរាប់ឈ្មោះអំពើបាប ហើយត្រាស់ហៅឲ្យមានការស្ដាប់បង្គាប់ដោយផ្អែកទៅលើឈើឆ្កាង និងអំណាចនៃឈើឆ្កាងព្រះគ្រីស្ទបានយកឈ្នះលើការសងសឹកនៅលើឈើឆ្កាងសម្រាប់រាស្ដ្ររបស់ផងទ្រង់។ បន្ទាប់មក ទ្រង់បានបង្គាប់មកពួកយើងរាល់គ្នា ដោយផ្អែកទៅលើជ័យជម្នះរបស់ទ្រង់ មិនមែនដើម្បីជេរប្រមាថដល់អស់អ្នកណាដែលបានជេរប្រមាថយើង មិនមែនគំរាមកំហែងដល់អស់អ្នកដែលធ្វើឲ្យយើងឈឺចាប់ មិនបានសងចំពោះការអាក្រក់ដោយការអាក្រក់នោះដែរ។ នេះហើយជារបៀបដែលព្រះអង្គបានបង្កើតយើងជាថ្មី៖ ជាដំណើរនៃការបំផ្លាញអំពើបាបតាមនិស្ស័យជាព្រះរបស់ព្រះគ្រីស្ទ និងការរាប់ឈ្មោះអំពើបាបតាមនិស្ស័យជាព្រះរបស់ទ្រង់ និងព្រះបន្ទូលប្រកាសទាស់នឹងអំពើបាបរបស់ព្រះគ្រីស្ទ។ នេះហើយគឺជាលំនាំ៖ ជ័យជម្នះរបស់ព្រះគ្រីស្ទ និងការបង្គាប់ឲ្យសម្លាប់អំពើបាបរបស់ទ្រង់ ជាកិច្ចការរបស់ព្រះជាម្ចាស់ និងជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីលើកឈ្មោះនៃអំពើបាបឲ្យចំៗ និងការសម្លាប់វាចេញនេះគឺជាការបង្ហាញមួយទៀត៖ ការកើតជាថ្មី។ សាវ័ក ពេត្រុស បានលើកឡើង នៅក្នុង ១ពេត្រុស ១:២៣ ដល់គ្រីស្ទបរិស័ទទាំងឡាយ «ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់នៅត្រង់នេះ៖ វាពិតជាមានការភាពម៉ឺងម៉ាត់ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយើងរាល់គ្នា ដើម្បីធ្វើឲ្យយើងក្លាយជាមនុស្សថ្មី ដើម្បីធ្វើឲ្យយើងក្លាយជាប្រភេទមនុស្សដែលស្អប់អំពើបាប និងស្រឡាញ់សេចក្ដីសុចរិត។ នេះជាលទ្ធផលនៃការកើតជាថ្មី៖ ស្អប់សេចក្ដីងងឹត ស្រឡាញ់ពន្លឺ បែរចេញពីអារក្សសាតាំង អោបក្រសោបព្រះគ្រីស្ទ។ ព្រះវិញ្ញាណបានសម្រេចការទាំងនោះនៅក្នុងការកើតជាថ្មីរបស់យើង។ ប៉ុន្តែ នៅ៣ខគម្ពីរបន្ទាប់ គាត់បានលើកឡើងថា «ដូច្នេះ»—អាចនិយាយបានទៀតថា ដោយផ្អែកទៅលើការកើតជាថ្មីនេះ ពីព្រោះការអស្ចារ្យនេះបានកើតឡើងក្នុងជីវិតរបស់លោកអ្នក—«ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្តីគំរក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ» សូមអាននៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ២:១ឥឡូវនេះ លោកអ្នកអាចនឹងសួរ—ប្រហែលជាគ្រូគង្វាលក៏សួរដែរ— «ហេតុអ្វី? ប្រសិនបើយើងបានកើតជាថ្មី ហើយយើងមានឌីអែនអេ (DNA) របស់ព្រះក្នុងខ្លួនរបស់យើងដើម្បីធ្វើឲ្យយើងបានជាបរិសុទ្ធ មានទំនោរនាំយើងចេញឆ្ងាយពីអំពើបាប មានទំនោរនាំយើងឲ្យស្រឡាញ់ព្រះជាម្ចាស់ ហេតុអ្វី ឱសាវ័ក ពេត្រុស ហេតុអ្វីបានជាលោកសាវ័កត្រូវបានជំរុញចិត្តដោយព្រះដ៏ខ្ពស់បំផុត ហេតុអ្វីបានជាលោកត្រូវអំពល់នឹងលើកឈ្មោះអំពើបាបទាំងនោះមកនិយាយចំៗ ហើយប្រាប់ឲ្យយើងគេចចេញពីវាធ្វើអ្វី?» ហើយចម្លើយគឺ៖ ព្រោះនោះគឺជារបៀបដែលព្រះជាម្ចាស់បានរចនាឡើងដើម្បីឲ្យការញែកជាបរិសុទ្ធដំណើរការ «ព្រះគ្រីស្ទបានយកឈ្នះអំពើបាបដោយការកើតជាថ្មី បន្ទាប់មកទ្រង់បានបង្គាប់ឲ្យយើងសម្លាប់នូវអ្វីដែលទ្រង់បានយកជ័យជម្នះនោះ។ សាវ័ក ពេត្រុស មិនបានសរសេរថា «ព្រះគ្រីស្ទបានយកឈ្នះវាហើយ ដូច្នេះ ខ្ញុំមិនចាំបាច់អីត្រូវលើកឈ្មោះវាមកនិយាយចំៗទៀតទេ ខ្ញុំមិនចាំបាច់អីត្រូវបង្គាប់រាស្ដ្ររបស់ទ្រង់ឲ្យធ្វើសង្គ្រាមទាស់ប្រឆាំងនឹងអំពើបាបរបស់ពួកគេទៀតទេ។» ទេ នេះមិនមែនជារបៀបដែលព្រះជាម្ចាស់បានរចនាវាឡើងនោះទេ។ គ្រូគង្វាលទាំងនេះកំពុងបង្កើតវាឡើងនៅពេលគាត់បង្រៀនតែប៉ុណ្ណោះ។ ពួកគាត់មិនបានចុះចូលទៅនឹងរបៀបរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរនោះឡើយ។ផលផ្លែនៃព្រះវិញ្ញាណ កិច្ចការខាងឯសាច់ឈាមព្រះវិញ្ញាណនឹងបង្កើតផលផ្លែនៅក្នុងជីវិតរបស់លោកអ្នក។ ដូច្នេះ លោកអ្នកបានស្លាប់ជាមួយព្រះគ្រីស្ទ ហើយព្រះវិញ្ញាណនៅមានជីវិត ព្រមទាំងបង្កើតផលផ្លែក្នុងជីវិតរបស់លោកអ្នក។ «អូហ៍! ពិតជាអស្ចារ្យ និងវិជ្ជមានណាស់នៅក្នុងការមើលទៅជីវិតរបស់គ្រីស្ទបរិស័ទ។ សូមអធិប្បាយបែបនោះ—តែត្រឹមហ្នឹងចុះ។» លោកអ្នកអាចនឹងមិនបង្រៀនតាមព្រះគម្ពីរទាំងស្រុង ប្រសិនបើលោកអ្នកចង់ ហើយបង្កើតវាឡើងនៅពេលលោកអ្នកបង្រៀន និងដកស្រង់ឯកសារយោងដែលព្រះគម្ពីរមិនបានគូសបញ្ជាក់—ប៉ុន្តែនោះមិនមែនជារបៀបដ៏ល្អក្នុងការធ្វើពន្ធកិច្ចនោះទេ។ ដូច្នេះ យើងប្រហែលជាគិតថា «នេះហើយជាអ្វីដែលយើងត្រូវការ។ យើងមានព្រះវិញ្ញាណបរិសុទ្ធ យើងមានឈើឆ្កាង យើងបានកើតជាថ្មី—ចូរមានសេចក្ដីស្រឡាញ់ សេចក្ដីអំណរ សេចក្ដីសុខសាន្ដចុះសាវ័ក ប៉ុល បានលើកឡើងនៅក្នុងខគម្ពីរបន្ទាប់ គាត់បានលើកឈ្មោះកិច្ចការខាងឯសាច់ឈាមចំនួន១៥មកនិយាយចំៗដែលមានដូចខាងក្រោមឥឡូវនេះ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការផ្សេងដែលស្រដៀងនឹងសេចក្តីទាំងនេះផង» (កាឡាទី ៥:១៩-២១)។ដូច្នេះសរុបមកវិញ ក្រុមជំនុំដែលបរាជ័យនៅក្នុងការលើកយកឈ្មោះអំពីបាបមកនិយាយចំៗ—ប្រកាសទាស់នឹងវា ប្រកាសឲ្យមានការប្រែចិត្ត—ដាក់ប្រាជ្ញាមនុស្សលើប្រាជ្ញាព្រះ ដោយមិនអើពើនឹងរបៀបដែលពួកហោរា ព្រះយេស៊ូវ និងពួកសាវ័កបានបង្រៀន ហើយដោយបរាជ័យនៅក្នុងកាន់ខ្ជាប់ពីរបៀបដែលការញែកជាបរិសុទ្ធនៅក្នុងព្រះគម្ពីរពិតជាដំណើរការ៖ ពីរបៀបដែលឈើឆ្កាង ការកើតជាថ្មី ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធយកឈ្នះលើអំពើបាប តាមរយៈសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់យើងរាល់គ្នាក្នុងការសម្លាប់អំពើបាបការលើកឡើងពីអំពើបាប និងការប្រែចិត្តប្រហែលជាស្ដាប់ទៅមិនល្អសម្រាប់អ្នកខ្លះ ប៉ុន្តែជាការបង្រៀនស្មោះត្រង់ស្របតាមព្រះគម្ពីរដោយលើកឈ្មោះចំៗ និងទាស់ប្រឆាំងនឹងអំពើបាបជាក់លាក់ណាមួយ។