អ្នកណាជាសិស្សរបស់ព្រះយ៉េស៊ូវគ្រីស្ទ

ខ្មែរគ្រីស្ទាន


(ម៉ាថាយ ២២: ៣៦~៤០, លូកា: 9:៥៧ ~៦២, ១៤:២៦~៣៣)


អត្ថន័យនៃពាក្យថាសិស្ស : 

I. សិស្សគឺជាអ្នកសិក្សា, អ្នកដើរតាមព្រះយេស៊ូវហើយរៀនពីទ្រង់( ម៉ាថាយ១១:២៨-៣០) , ភាពជាសិស្សគឺជារបៀបមួយដែលយើងត្រូវមានមួយជីវិត( ភីលីព ៣:១២~១៤) ។ 


II. សិស្សគឺកំពុងតែក្លាយអោយដូចជាគ្រូរបស់គេ, នៅពេលដែលគេបានហ្វឹកហ្វឺនយ៉ាងពេញលេញនោះ សិស្សគឺដូចជាគ្រូរបស់គេ( លូកា ៦:៤០) ។ សិស្សរបស់ព្រះយេស៊ូវគឺជីវិតគេបាន ឆ្លុះបញ្ចអំពីលក្ខណៈចរិយា(ពេញខ្នាត) ដូចទ្រង់ និងការស៊ូលះបង់ដូចជាទ្រង់( អេភេសូរ ៤:១៣) ។


III. លក្ខណ:សំខាន់ៗរបស់សិស្ស ព្រះយ៉េស៊ូវគ្រីស្ទ: 

-កំពុងចំរើនឡើងក្នុងសេចក្តីស្រឡាញ់ចំពោះព្រះនិងអ្នកដទៃ ( ម៉ាថាយ ២២ : ៣៦-៤០) 

-ស្រឡាញ់ទ្រង់អោយអស់អំពីចិត្ត អស់ពីព្រលឹង ហើយអស់ពីគំនិត ( ខ ៣៧)

-អោយយេីងស្រឡាញ់អ្នកដទៃអោយដូចខ្លួនយើង (ខ ៣៩) 

-ប្រតិបត្ត អោយបាន នូវបទបញ្ញាត្តទាំងពីរ( ស្រឡាញ់ព្រះ ...ខ. ៣៧ និង ស្រឡាញ់អ្នកជិតខាង...ខ. ៣៩) គឺ ជាគ្រឹះដ៏សំខាន់ សម្រាប់ជីវិតនៃគ្រីស្ទបរិស័ទ( ខ ៤០) ។ 


   ដូច្នេះសិស្សរបស់ព្រះយេស៊ូវ ត្រូវព្រមចុះចូលនិង ស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ទុកព្រះអង្គជាព្រះជាម្ចាស់នៃជីវិតរបស់ខ្លួន ( លូកា ១៤ ២៣~៣៣) ។ 


ដោយ : យ៉ូ សែប








To Top