ដល់ពេលវេលានៃឆ្នាំទៀតហើយ មែនទេ? ឆ្នាំសិក្សាថ្មីគឺត្រៀមនឹងចាប់ផ្ដើម។ ឪពុកម្តាយនាំគ្នាទៅហាងធំៗ ទិញខ្មៅដៃ ទិញប៊ិច ក្រដាសជូតមាត់ និងកន្ត្រៃក្បាលមូលដើម្បីផ្គូផ្គងឲ្យត្រូវគ្នាជាមួយអ្នករក្សា ឬស្រោម iPad ហើយលាត់ឯកសណ្ឋានចាស់ ដើម្បីមើលថាវាល្មមសម្រាប់កូនរបស់អ្នកដែលកំពុងតែធំឡើង ឬក៏អត់គ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំឮនិយាយអំពីសាលា ឪពុកម្តាយមានការព្រួយបារម្ភអំពីអ្នករដ្ឋបាលថ្មីរបស់សាលា។ គ្រូបង្រៀនមានការព្រួយបារម្ភអំពីសិស្សថ្មី ឬសិស្សចាស់។ ក្មេងៗវិញគឺមានពោពេញទៅដោយភាពផ្ទុយគ្នាស្រឡះ ពោរពេញដោយភាពអន្ទះសា ហើយនិងការថប់បារម្ភជាមួយនឹងការអាក់អន់ចិត្តដោយវិស្សមកាលចាស់ជិតកន្លងផុសូម្បីតែនៅក្នុងសំបុត្របច្ចុប្បន្នភាពរបស់បេសកជនក៏ធ្វើការជជែកអំពីការត្រឡប់ទៅរៀនថាតើវាមានអត្ថន័យយ៉ាងណាសម្រាប់គ្រួសារពួកគេ ហេតុដូច្នេះ ខ្ញុំគិតថាវាប្រហែលជាមានប្រយោជន៍ក្នុងការយកពេលគិតមួយភ្លែតអំពីមិត្តភក្ដិវ័យក្មេងរបស់អ្នកដែលកំពុងតែនៅក្នុងវាលបេសកកម្ម។ មិនថាពួកគេចូលរៀននៅក្នុងសាលារបស់បេសកជននៅលើបរិវេណមួយ មើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវនៅផ្ទះ រៀនជាមួយគ្រូនៅផ្ទះ ចូលរៀននៅសាលាអន្តរជាតិ ឬត្រៀមខ្លួនដើម្បីចូលរៀននៅសាលាជាតិក៏ដោយ កូនរបស់បេសកជនក៏ជួបជាមួយបទពិសោធន៍នៃការផ្លាស់ប្ដូរក្នុងការវិលត្រឡប់ទៅសាលារៀនវិញដែរ ដូច្នេះ នេះជាចំណុចគួរពិចារណាមួយចំនួន ដើម្បីជួយអ្នកសម្រាប់ការអធិស្ឋានឲ្យកូនរបស់បេសកជននៅក្នុងជីវិតរបស់អ្នកអធិស្ឋានសម្រាប់សេចក្តីសង្គ្រោះឲ្យកូនបេសកជន៖ កូនបេសកជន គឺដូចជាមនុស្សទូទៅ ពួកគាត់ក៏ប្រហែលជាជួបនឹងការលំបាកក្នុងការជឿលើសេចក្តីពិតនៃដំណឹងល្អដែរ។ អធិស្ឋានសូមឲ្យព្រះអង្គបានបន្ទន់ចិត្តរឹងរូស ហើយទ្រង់នឹងប្រទានការប្រែចិត្ត ព្រមទាំងទាញនាំកុមារទាំងនោះមកកាន់ភាពផ្អែមល្ហែមនៃការស្គាល់ទ្រង់។ អធិស្ឋានឲ្យកូនបេសកជនស្រឡាញ់ព្រះយេស៊ូវ ដើម្បីជាប្រយោជន៍ដល់ទ្រង់ មិនមែន ពីព្រោះពួកគេព្យាយាមផ្គាប់ចិត្តនរណាម្នាក់ ឬដើម្បីបង្ហាញសកម្មភាពខាងក្រៅឡើយ។ អធិស្ឋានសម្រាប់ឪពុកម្តាយឲ្យមានសេចក្តីអត់ធ្មត់ ហើយនិងការអំពាវនាវដ៏ទន់ភ្លន់ នៅក្នុងគ្រាលំបាក។ សម្រាប់ពួកគេដែលជាអ្នកជឿ សូមអធិស្ឋានឲ្យជំនឿពួកគាត់បានរីកចម្រើន ហើយបង្កើតផលផ្លែ ទោះបីជាពួកគាត់នៅជាយុវជនក៏ដោយ។
អធិស្ឋានឲ្យមានមិត្តភក្ដិល្អៗ៖ វាមានការលំបាកគ្រប់គ្រាន់ហើយនៅក្នុងការបង្កើតមិត្តភក្ដិនៅក្រោមស្ថានភាពធម្មតា ប៉ុន្តែបើបន្ថែមលើការទាំងនោះដូចជាវប្បធម៌ផ្សេង ភាសា ការរំពឹងទុកពីឪពុកម្តាយ ហើយការផ្លាស់ប្ដូរសហគមន៍ញឹកញាប់ នោះការសាងមិត្តភាពស្និទ្ធស្នាលរឹតតែមានការលំបាកបន្ថែមទៀត។ ជាញឹកញាប់ កូនបេសកជនអាចបង្កើតមិត្តភាពបានយ៉ាងឆាប់រហ័ស ប៉ុន្តែការបាត់បង់ជាញឹកញាប់ដោយព្រោះការផ្លាស់ប្ដូរអាចក្លាយជាបន្ទុកយ៉ាងធ្ងន់នៅលើក្មេងខ្ចី។ សូមអធិស្ឋានសូមឲ្យព្រះប្រទានឲ្យមានមិត្តភាពជាប់លាប់ដែលស្រឡាញ់ព្រះយេស៊ូវ។
អធិស្ឋានឲ្យមានគ្រូៗដែលមានចិត្តល្អ៖ យើងជាច្រើននាក់មានការចងចាំអំពីជីវិតដែលផ្លាស់ប្ដូរនៅក្នុងទំនាក់ទំនងជាមួយគ្រូ។ សូមអធិស្ឋានឲ្យព្រះជាម្ចាស់បានដាក់ឲ្យមានគ្រូត្រឹមត្រូវសម្រាប់ថ្នាក់ដែលត្រឹមត្រូវសម្រាប់សិស្សដែលត្រូវការពួកគាត់។ សូមអធិស្ឋានឲ្យគ្រូថ្មី និងអ្នករដ្ឋបាលមានការចូលរួមជាមួយការជំរុញត្រឹមត្រូវដែលមកពីព្រះជាម្ចាស់ ឲ្យរៀនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រគ្រប់គ្រាន់។ សូមអធិស្ឋានឲ្យគ្រូបានពឹងផ្អែកលើប្រាជ្ញារបស់ព្រះជាម្ចាស់ ក្នុងការថែទាំជីវិតក្មេងៗទាំងនេះ។ សម្រាប់សិស្សានុសិស្សដែលទំនងជាចូលរៀននៅសាលាជាតិដែលមានការប្រកួតប្រជែង សូមអធិស្ឋានឲ្យព្រះវត្តមានរបស់ព្រះជាម្ចាស់នៅបន្តកំសាន្តចិត្តពួកគាត់ នៅពេលប្រឈមមុខជាមួយគ្រូដែលពិបាកៗ ការធ្វើបាប ឬសម្ពាធខាងផ្នែកសាសនាអធិស្ឋានឲ្យកូនបេសកជនមានឱកាសជះពន្លឺ៖ ព្រះជាម្ចាស់បានប្រទានអំណោយទានដល់សិស្សម្នាក់ៗឲ្យមានទេពកោសល្យជាក់លាក់ ហើយនិងសមត្ថភាពក្នុងការទំនាក់ទំនង។ សូមអធិស្ឋានឲ្យកូនបេសកជនម្នាក់ៗមានឱកាសក្នុងការស្វែងយល់ពីអំណោយទានរបស់ពួកគាត់ ហើយរកឃើញចំណុចដែលព្រះប្រើប្រាស់ជីវិតពួកគាត់សម្រាប់ជីវិតមនុស្សផ្សេងទៀត។ សូមអធិស្ឋានឲ្យសម្រាប់សិស្សានុសិស្សដែលប្រឈមនឹងការលំបាកក្នុងការមានជ័យជំនះទាំងផ្លូវកាយ និងប្រាជ្ញាស្មារតី។ សូមអធិស្ឋានឲ្យឪពុកម្តាយ និងគ្រូរបស់ពួកគាត់មានការប្រុងប្រយ័ត្នចំពោះការលំបាកទាំងនេះ ហើយអាចស្វែងរកដំណោះស្រាយដែលប្រកបដោយក្តីសង្ឃឹមអធិស្ឋានឲ្យកូនបេសកជនមានសុវត្ថិភាព៖ នៅក្នុងទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថាគ្មានអ្នកណាដែលមានឆន្ទៈទទួលយកហានិភ័យខាងរាងកាយជាងកូនបេសកជនទេ។ បើលោកអ្នកចង់ដឹង សូមស្តាប់រឿងចម្លែកៗទាំងនោះពីពួកគាត់? សូមអង្គុយជាមួយក្រុមកូនៗរបស់បេសកជន ហើយគ្រាន់តែស្តាប់ចុះ។ ហែលទឹកនៅក្នុងធុងទឹកតូច? កាំជ្រួចធ្វើនៅផ្ទះ មុជទឹកជាមួយត្រីឆ្លាម ជិះស្គី/កង់ម៉ូតូ។ល។? ទាំងនេះជារបៀបទូទៅដែលកូនបេសកជនលេង។ ក្មេងៗខ្លះជិះរថយន្តសាធារណៈតែម្នាក់ឯង ដើម្បីទៅរៀនសាលាមត្តេយ្យ។ ហើយក៏មានទាំងសត្វល្អិត សត្វពស់ ការចិញ្ចឹមសត្វស្វា ញ៉ាំអាហារលក់តាមចិញ្ចើមផ្លូវ លោតពីលើទឹកជ្រោះ ក្មេងទំនើង លេងក្នុងរូងភ្នំ ហើយនិងជីវិតនៅជនបទ។ ហើយបើពួកគាត់ចាប់ផ្ដើមនិយាយពីរឿងទៅសាលារៀន នោះក៏កាន់តែចម្លែក! សូមអធិស្ឋានឲ្យរបួស និងជំងឺរបស់ពួកគេមិនមែនជារឿងធ្ងន់ធ្ងរ ហើយទូលសូមឲ្យព្រះជាម្ចាស់ប្រើការប្រថុយទាំងនោះសម្រាប់ព្រះកិត្តិនាម និងសិរីល្អរបស់ទ្រង់អធិស្ឋានសម្រាប់កូនបេសកជនដែលហៀបនឹងពេញវ័យ។ មិនថាចូលរៀននៅសកលវិទ្យាល័យនៃប្រទេសនៃលិខិតឆ្លងដែនរបស់ពួកគេ ពិតមែន តើផ្ទះរបស់ពួកគាត់នៅឯណា ឬក៏ការព្យួរឆ្នាំ គឺការអវត្តមានចេញពីក្រុមគ្រួសារអាចធ្វើឲ្យពួកគាត់កាន់តែមានការលំបាកក្នុងការរស់នៅក្នុងប្រទេសមួយទៀត ដែលពួកគាត់មិនសូវស្គាល់។ សូមអធិស្ឋានឲ្យពួកគាត់អាចរកបានក្រុមជំនុំដែលមានការគាំទ្រ ឲ្យមានក្រុមគ្រួសារដែលនឹងឱបក្រសោបពួកគាត់ មធ្យោបាយធ្វើដំណើរដែលអាចទុកចិត្តបាន ហើយនិងសហគមន៍ក្រុមមនុស្សល្អៗដែលអាចយល់អំពីទុក្ខលំបាករបស់ពួកគាត់ក្នុងការមិនអាចឆ្លើយទៅកាន់សំណួរថា «តើអ្នកមកពីណា?» បានអធិស្ឋានឲ្យឪពុកម្តាយ។ សូមអធិស្ឋានឲ្យពួកគាត់អាចកត់សម្គាល់អំពីទុក្ខលំបាករបស់កូនៗ អាចអបអរជោគជ័យរបស់កូនៗ ហើយឲ្យអាចមានភាពអត់ធ្មត់បែបអធិធម្មជាតិក្នុងការណែនាំទៅកាន់កូនៗរបស់ខ្លួនក្នុងចំណុចទាំងពីរនោះ។ សូមអធិស្ឋានឲ្យមានភាពទៀងទាត់ក្នុងការចង្អុលបង្ហាញឲ្យកូនៗមើលឃើញព្រះអង្គដែលស្រឡាញ់ពួកគេលើសជាងឪពុកម្តាយខ្លួនទាំងអស់។ សូមអធិស្ឋានឲ្យពួកគាត់អាចដឹងថា តើពេលណាជាពេលត្រឹមត្រូវក្នុងការនិយាយថា បាន ឬក៏អ