(ទំនុកដំកើង ៦៣)
៚ដាវីដស្វែងរកព្រះក្នុងវាលខ្សាច់ហួតហែង ( ខ ១) , ទ្រង់បានស្វែងរកព្រះក្នុងទីបរិសុទ្ធ ( ខ ២) , ទ្រង់បានស្វែងរកព្រះជាប្រភពនៃការស្កប់ចិត្ត ( ខ ៣-៥) ។ ទ្រង់(ដាវីដ)បានស្រែងរកព្រះនៅលើដំណេករបស់លោកនៅពេលយប់(ខ ៦), ទ្រង់ក៏បានស្វែងរកព្រះជាជំនួយព្រះក៏បានផ្តល់នូវកំលាំង (ខ ៧,៨) ។ ដេវីដនៅតែស្វែងរកព្រះ ទោះបីទ្រង់ជាស្តេចក៏ដោយ (ខ១១) ។
៚ដេវីដ បានសម្រេចជោគជ័យក្នុងការស្វែងរកព្រះ៖
ព្រលឹងរបស់ទូលបង្គំស្រេករកទ្រង់(ខ ១), ហើយបានស្កប់ស្កល់( ខ៥)។ ស្តេចដេវីដ ត្រូវបានគេគំរាម(ខ ៩) ប៉ុន្តែទ្រង់ត្រូវបានព្រះការពារ ( ទំនុកដំកើង ៦៣: ៧-១០) ។
ការសម្រេចបានជោគជ័យរបស់ស្តេចដេវីដគឺបានមកពីលទ្ធផលដែលទ្រង់ដើរជាមួយនឹងព្រះ។ ស្តេចដេវីដក៏បានស្កប់ចិត្តយ៉ាងពោរពេញ ពីព្រោះទ្រង់បានជួបជាមួយនឹងព្រះ។
ដោយ: យ៉ូសែប