ការទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាអង្គសង្រ្គោះផ្ទាល់ខ្លួនគឺជាការរស់ក្នុងដំណើរជីវិតដ៏អស្ចារ្យមួយដែលមនុស្សម្នាក់ៗអាចពិសោធក្នុងជីវិតខ្លួនបាន។
ព្រះយេស៊ូវគ្រីស្ទទ្រង់ជា ព្រះ, ទ្រង់បានអះអាងថាទ្រង់ជាព្រះ(យ៉ូហាន១០:៣០-៣៣),កំណើតទ្រង់បានសម្រេចនូវបទទំនាយនៃពួកហោរ៉ា,គឺទំនាយនៃកំណើតរបស់ទ្រង់ (អេសាយ ៧:១៤និងម៉ាថាយ ១១:៨-២៥)។ ទ្រង់មានព្រះជន្មរស់ឡើងវិញ(លូកា២៤និង ម៉ាថាយ ២៨:១-១០)។
មូលហេតុដែលព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកផែនដី:
-ព្រះយេស៊ូវគ្រីស្ទបានយាងមកដើម្បីប្រទាននូវជីវិតអស់កល្បជានិច្ចដល់យើង(យ៉ូហាន៣:១៦)។ទ្រង់បានយាងមកអត់ទោសបាបយើងនិងរំដោះយើងអោយរួចពីអំពើបាប។មានតែព្រះយេស៊ូវគ្រីស្ទមួយអង្គគត់ដែលអាចប្រទាននូវការអត់ទោសបាបបានត្បិតទ្រង់ជាព្រះ។‘ហេតុនោះនៅជាន់នេះអ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនៅះគ្មានទោសសោះត្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះបានប្រោសអោយខ្ញុំរួចពីអំណាចរបស់អំពើបាបនិងសេចក្តីស្លាប់ហើយ’(រ៉ូម៨:១២)។
-ព្រះយេស៊ូវគ្រីស្ទបានយាងមកដើម្បីប្រទាននូវជីវិតពេញបរិបូរណ៍ដល់យើង(យ៉ូហាន១០:១០)។ព្រះយេស៊ូវគ្រីស្ទមានព្រះហឬទ័យអោយគ្រីស្ទបរិស័ទរស់ក្នុងជីវិតមួយអស្ចារ្យនិងដំណើរជីវិតមួយពេញបរិបូរណ៍។នៅក្នុងព្រះគម្ពីរយ៉ូហាន១០:១០ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា”ខ្ញុំបានមកដើម្បីអោយអ្នករាល់ក្នាមានជីវិតហើយអោយជីវិតនោះពេញបរិបូរផង”,គឺជីវិតដែលពោរពេញ និងមានន័យពិតប្រាកដ។ សូមព្រះប្រទានពរ
ដោយ:យ៉ូ សែប