( ម៉ាថាយ ២៨: ១៩, ២០)
I. អត្តន័យនៃវិធីជ្រមុជទឹក:
វិធីជ្រមុជទឹកគឺជាការបង្ហាញផ្នែកខាងក្រៅនៃសាច់ឈាមហើយវាជារូបភាពបង្ហាញផ្នែកខាងក្នុងនៃព្រលឹងវិញ្ញាណតាមរយៈការជ្រមុជដោយនូវព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ពិធីជ្រមុជទឹកមិនមែនជាយានមួយនាំអោយយើងទទួលបានសេចក្ត្តីសង្រ្គោះនោះទេ ឬក៏ជាតម្រូវការចាំបាច់ដើម្បីអោយទទួលបានសេចក្តីសង្រ្គោះនោះដែរ។តែវាគ្រាន់តែជាទីបន្ទាល់បង្ហាញពីសេចក្តីសង្រ្គោះតែប៉ុណ្ណោះ ។
II. ដើម្បីអោយយល់ពីអត្តន័យពីវិធីជ្រមុជទឹកនោះគឺតម្រូវការជាចាំបាច់អោយបានយល់ពីអត្ថន័យពីរូបភាពនៃវិធីជ្រមុជទឹកផ្នែកព្រលឹងវិញ្ញាណជាមុនសិន។
ក. ពិធីជ្រមុជទឹកដោយព្រះវិញ្ញាណ :
១-ដែលធ្វើអោយយើងម្នាក់"ក្លាយជារូបកាយរបស់ព្រះគ្រីស្ទ ។
២-ត្បិតយើងទាំងអស់គ្នាទោះជាសាសន៍យូដាឬសាសន៍ក្រេកបាវបំរើឬអ្នកជាក្តីយើងបានទទួលបុណ្យជ្រមុជទឹកចូលក្នុងរូបកាយតែមួយ គ្រប់គ្នាត្រូវបានផឹកពីព្រះវិញ្ញាណតែមួយដែរ។ (១កូរិនថូស ១២:១៣)
ខ. សេចក្តីស្លាប់ និងជីវិត ( រ៉ូម ៦:៣,៤) :
១-សេចក្តីស្លាប់ខាងឯអំពើបាបពេលដែលយើងជ្រមុជចុះទៅក្នុងទឹក , នោះគឺយើងបានជ្រមុជក្នុងសេចក្តីសុគតរបស់ព្រះគ្រីស្ទ។
២~ ពេលងើបពីទឹកឡើងវិញ គឺយើងមានជីវិតរស់វិញដូចជាព្រះគ្រីស្ទ រស់ពីស្លាប់ឡើងវិញ។
គ. អស់អ្នកណាដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទ ។ (កូឡូស២: ១២, ១៣)
ឃ. គំរូនៃការជ្រមុជទឹក
១~ ការជ្រមុជទឹក នៃព្រះព្រះយេស៊ូវដោយ លោកយ៉ូហានបាបទីស្ទ នៅទន្លេ យ័រដាន( ម៉ាថាយ ៣:១៦) - មេឃក៏បើកឡើងអោយទ្រង់ឃើញព្រះវិញ្ញាណ នៃព្រះយាងចុះដូចសត្វព្រាបក៏សណ្ថិតលើទ្រង់។
២~ ការជ្រមុជទឹកនៃអ្នកកំរៀវ ដោយលោក ភីលីព ( កិច្ចការ ៨: ៣៨) - ភីលីព និងអ្នកកំរៀវក៏ចុះទៅក្នុងទឹកហើយភីលីពក៏ធ្វើបុណ្យជ្រមុជទឹកអោយអ្នកគំរាវនោះទៅ។
III. ការជ្រមុជទឹកគឺជាសេចក្តីបង្គាប់របស់ព្រះ :
“ …ធ្វើបុណ្យជ្រមុជអោយដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ» ម៉ាថាយ ២៨:១៩៕
ដោយ: យ៉ូសែប