(យ៉ូបទំនុក ដំកើង សុភាសិត សាស្តា បទចំរៀងសូឡូម៉ូន)
ខគម្ពីរចងចាំ: ១ថែស្សាឡូនីច៤:១៦
I.ការយាងមកជាលើកទី២
-ព្រះយេស៊ូវយាងមកពីស្ថានសួគ៌(១ថែសាឡូនីច៤:១៦,១៧)
-អ្នកដែលបានឃើញព្រះយេស៊ូវយាងឡើងទៅលើស្ថានសួគ៌គឺពួកសាវកទាំង១១នាក់និងអ្នកនៅជាមួយ(លូកា២៤:៣៣,៥០,៥១)។
-ទេវតានិយាយទៅកាន់មនុស្សទាក់ទងនឹងការវិលត្រលប់មកជាលើកទី២របស់ព្រះគ្រីស្ទថា”ទ្រង់ននឹងយាងមកវិញតាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញ” (កិច្ចការ១:១១)។
-ព្រះយេស៊ូវបានសន្យានៅក្នុងយ៉ូហាន១៤:៣”ខ្ញុំនឹងត្រលប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ”។
II.គោលបំណងនៃការយាងមកលើកទី២នៃព្រះយេស៊ូវគ្រីស្ទ
-នៅពេលដែលព្រះគ្រីស្ទយាងមកម្តងទៀតពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទនឹងហោះទៅស្ថានសួគ៌ជាមួយនឹងទ្រង់មុនដំបូងគេបង្អស់(១ថែសាឡូនីច៤:១៦,១៧)។
-អ្នកត្រូវបានលើកឡើងទៅចាមួយនឹងព្រះគឺជាគ្រីស្ទានដែលកំពុងរស់នៅ(១ថែសាឡូនីច៤:១៧)។
-មនុស្សដែលស្លាប់នៅក្នុងព្រះនាមព្រះគ្រីស្ទរូបកាយរបស់ពួកគេគឺពីរូបកាយដ៏ពុករលួយនេះបានប្រដាប់ដោយសេចក្តីមិនពុករលួយវិញរូបកាយដែលរមែងស្លាប់នេះត្រូវបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ(១កូរិនថូស១៥:៥៣)។
-ព្រះនឹងប្តូររូបកាយនៃគ្រីស្ទបរិស័ទអោយត្រលប់ជារូបអង្គឧត្តមរបស់ទ្រង់(ភីលីព ៣:២១)។
III.អាកប្បកិរិយាគ្រីស្ទបរិស័ទចំពោះការយាងមកលើកទី២នៃព្រះគ្រីស្ទ
-គ្រីស្ទបរិស័ទត្រូវជំរះសំអាតចិត្តខ្លួនអោយដូចទ្រង់ដែលស្អាតដែរ(១យ៉ូហាន៣:៣)ចំពោះការយាងមកលើកទី២នៃព្រះគ្រីស្ទ។
-គ្រីស្ទបរិស័ទត្រូវជំនឿជឿជាក់ថានឹងត្រលប់មកវិញនឹងយកអ្នកស្លាប់ក្នុងព្រះគ្រីស្ទនិងអ្នកជឿដែលកំពុងរស់នៅនេះទៅនៅជាមួយទ្រង់(១ថែសាឡូនីច៤:១៤-១៨)។
ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទនឺងកើតឡើងនៅក្នុងចន្លោះពេលនៃការចាប់ផ្តើមការហោះឡើងទៅកាន់ស្ថានសួគ៌នៃពួកសត្តបុគ្គល(១ថែសាឡូនីច៣:១៣-១៧),ហើយនឹងកើតឡើងបន្ទាប់ពីគ្រាវេទនា(ម៉ាថាយ២៤:២១)និងការជឿថាមានរាជ្យ១ពាន់ឆ្នាំ(វិវរណ:២០:១-៦)ព្រមទាំងការរស់ឡើងវិញនៃអ្នកមិនបានសង្រ្គោះ(វិវរណ:២០:៥,១៣) ហើយនៅទីបញ្ចប់នឹងមានការវិនិច្ឆ័យទោសជាចុងក្រោយនៃបល្ល័ង្កស(វិវរណ:២០:៥,១៣)។
ដោយ:យ៉ូសែប