អ្នកដឹកនាំ គឺជាមេក្រុម, ប្រធាន,នាយក, គ្រូ, គ្រូគង្វាល។ល។ អ្នកដឹកនាំ( leader) ត្រូវមានភាពជាអ្នកដឹកនាំ (leadership) ៖
១.អ្នកដឹកនាំ( leader) មានសម្បូរហូរហៀរណាស់ក្នុងលោកិយនេះ។ ក៏ប៉ុន្តែអ្នកដឹកនាំភាគច្រេីនខ្វះភាពជាអ្នកដឹកនាំ ( leadership)។ តេីអ្វីទៅជាភាពជាអ្នកដឹកនាំ ( leadership) ?
២.ភាពជាអ្នកដឹកនាំគឺជាអំណាចដេីម្បីធ្វេីការទាក់ទងនិងការជំរុញទឹកចិត្តអ្នកដទៃអោយធ្វេីអ្វីមួយ។ ភាពជាអ្នកដឹកនាំគឺជាសមត្ថភាពដែលមានឥទ្ពិពលលេីអ្នកដទៃ។
គំរូនៃអ្នកដឹកនាំដែលមានភាពជាអ្នកដឹកនាំ នៅក្នុងព្រះគម្ពីរ ១ ធីម៉ូធី 3 : ១ ~ ៧៖
១ .ពាក្យនេះគួរជឿដែលថា បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ
២ .ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្ត ដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន
៣ .មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូត ឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់
៤ .ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង
៥ .បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំព្រះបាន
៦ .មនុស្សណាដែលទើបនឹងជឿថ្មី នោះធ្វើពុំបានទេ ក្រែងកើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់អារក្សវិញ
៧ .ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។
សរុបមកអ្នកដឹកនាំគឺត្រូវតែមានភាពជាអ្នកដឹកនាំហេីយអាចនឹងមានសមត្ថភាពជំរុញទឹកចិត្តមនុស្ស អោយចូលរួមការងារផ្សេងៗអោយបានច្រេីនជាងម្នាក់ឡើងទៅ ។
ដោយ: យ៉ូ សែប