សេចក្តីសង្រ្គោះរបស់ព្រះ
សេចក្តីសង្រ្គោះគឺបានសម្រេចដោយព្រះអម្ចាស់យេស៊ូវគ្រឺស្ទលះបង់បំពេញ៖
ព្រះប្រោសមនុស្សទមិឡល្មើសណាម្នាក់អោយបានសុចរិតក៏គឺដោយសារអ្នកនោះទទួលជឿព្រះអង្គ (រ៉ូម ៤:៥) ។
ព្រះសង្គ្រោះមនុស្សបាន មិនមែនដោយសារគេខំប្រព្រឹត្តបានសុចរិតនោះឡើយ ហើយគម្ពីរក៏បានចែងថា គ្មានមនុស្សណាក្នុងលោក ប្រព្រឹត្តបានសុចរិតផង គឺទ្រង់សង្រ្គោះគេដោយសារសេចក្តីមេត្តាករុណារបស់ព្រះវិញ(ទីតុស ៣:៥)។
អស់អ្នកដែលមានក្រិត្យវិន័យសម្រាប់កាន់តាមបានល្អ ឬអ្នកមានក្បួនសាសនាល្អសម្រាប់ប្រព្រឹត្ត ក៏មិនមែនជាមូលហេតុសម្រាប់ជួយអោយព្រះលើកលែងទោសបាបរបស់គេបានដែរ គឺសង្រ្គោះបានដោយសារគេមានជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវវិញ (កាឡាទី ២:១៦)។
តេីធ្វេីដូចម្តេចដេីម្បីបានសង្រ្គោះ ?
១.ត្រូវជឿដំណឹងល្អដែផ្សាយពីព្រះគុណគឺពីសេចក្តីសង្រ្គោះរបស់ព្រះដែលព្រះគ្រីស្ទទ្រង់ធ្វើដោយសេចក្តីសប្បុរស និងមេត្តាករុណារបស់ទ្រង់ ( រ៉ូម ១: ១៦, ១ កូរិនថូស ១:១៨)។
២.ត្រូវប្រែចិត្តចេញពីបាបដែលម្នាក់ៗដឹងខ្លួនថាមានមែន រួចលុនតួសារភាពបាបនោះនៅចំពោះមុខព្រះ ( លូកា ១៣: ៣)។
៣.ត្រូវទទួលព្រះអម្ចាស់យេស៊ូវទុកជាព្រះតែមួយគត់សម្រាប់ជីវិតរបស់ខ្លួនអ្នកផ្ទាល់( យ៉ូហាន ១:១២, ម៉ាថាយ ១២: ៣០) ។
ខាងក្រោមនេះគឺជារបៀបអធិស្ឋានយាងព្រះគ្រីស្ទមកគង់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ដូចតទៅនេះ ៖
« ព្រះអម្ចាស់យេស៊ូវអេីយ ទូលបង្គំត្រូវការព្រះអង្គ។ អរគុណព្រះអង្គ ដែលបានសុគតនៅលេីឈើឆ្កាងជំនួសបាបទូលបង្គំ។ ទូលបង្គំសូមបើកទ្វារចិត្តទូលបង្គំ ទទួលព្រះអង្គធ្វើជាព្រះអង្គសង្រ្គោះនិងជាព្រះអម្ចាស់របស់ទូលបង្គំ។ អរគុណព្រះអង្គ ដែលបានអត់ទោសបាបអោយទូលបង្គំហើយប្រទានជីវិតអស់កល្បជានិច្ចដល់ទូលបង្គំ ។ សូមទ្រង់យាងមកសោយរាជ្យ លេីបល្ល័ង្កជីវិតទូលបង្គំ។ សូមកែច្នៃទូលបង្គំអោយទៅជាមនុស្សដែលព្រះអង្គសព្វព្រះហឬទ័យ» អាមែន។
បើអ្នកបានអធិស្នានបែបនេះដោយសេចក្តីជំនឿនោះ ព្រះគ្រីស្ទនឹងយាងចូលក្នុងជីវិតអ្នកជាប្រាកដ។ អ្នកនឹងក្លាយជាគ្រីស្ទបរិស័ទចាប់តាំងពីពេលនេះតទៅ។
ដោយ: យ៉ូ សែប