នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានបុណ្យជាច្រើនដែល ជំរុញអោយមនុស្សចូលរួម និងរួមចំណែកយ៉ាងផុះផុលក្នុងការសែនព្រេនបន់ស្រន់ និងអន្ទងឈ្មោះ( ព្រលឹង) អ្នកដែលបាត់បង់ជីវិតទៅហេីយអោយមកទទួលសំណែន។ល។ តើក្នុងនាមជាគ្រីស្ទបរិស័ទយើងត្រូវមានឥរិយាបទបែបណាចំពោះកម្មវិធីទាំងនោះ ?
I. កុំប្រព្រឹត្តតាម ,
ក. កុំ ឲ្យ ត្រាប់ តាម សម័យ នេះ ឡើយ ចូរ ឲ្យ អ្នក រាល់ គ្នា បាន ផ្លាស់ ប្រែ វិញ ដោយ គំនិត បាន កែ ជា ថ្មី ឡើង ដើម្បី នឹង អាច ល មើល ឲ្យ បាន ស្គាល់ បំណង ព្រះហឫទ័យ នៃ ព្រះ ដែល ល្អ ស្រួល ទទួល ហើយ គ្រប់ លក្ខណ៍ ផង(រ៉ូម ១២:២) ។
ខ. កុំអោយប្រើសេរីភាពទុកជាឱកាសសម្រាប់សាច់ឈាមនោះឡើយ ( កាឡាទី ៥: ១៦)
II. រីឯកិច្ចការខាងសាច់ឈាមនៅះ គឺ ៖
សេចក្តីកំផិត, សហាយស្មន់, ស្មោគគ្រោក, អាសអាភាស, ថ្វាយបង្គំរូបព្រញ, មន្តអាគម, សំអប់គ្នា, ឈ្លោះប្រកែក, ឈ្នានិះ, កំហឹង, ទាស់តែងគ្នា, បាក់បែបក្សពួក, ច្រណែនកាប់សម្លាប់, សុីផឹកជ្រុល និងការអ្វីទៀតដែលស្រដៀងនេងសេចក្តីទាំងនេះផង ...អស់អ្នកដែលប្រព្រឹត្តដូចច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ ( កាឡាទី ៥: ១៩~២១)
III. នេះជាជំរើសរបស់អ្នក៖
ក្រោយពីបានដឹង អំពីចំនុច ទី I (កុំប្រព្រឹត្តតាម លោកិយ) និង ទីII( កិច្ចការសាច់ឈាម) ខ្ញុំសូមលើកទឹកចិត្តលោកអ្នកបងប្អូនអោយបានច្បាស់ថា ជំនឿនិងទង្វើអ្វីក៏ដោយ បើមិននាំមកនូវសិរីល្អនិងការសរសើរដំកើងដល់ព្រះទេនោះគឺអ្នកកុំប្រព្រឹត្តវាអោយសោះ ។ សូមព្រះប្រទានពរ
ដោយ: យ៉ូសែប