ព្រះគម្ពីរបានសម្តែងឲដឹងថាមានមនុស្សបីប្រភេទ៖

ខ្មែរគ្រីស្ទាន



១.មនុស្សធម្មតាគឺអស់អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ( ១ កូរិនថូស ២:១៤) ។ គាត់ជាអ្នកដែលពឹងផ្អែកលើប្រភពធនធានផ្ទាល់ខ្លួន។ ជីវិតខាងឯវិញ្ញាណរបស់គាត់គឺស្លាប់ នៅចំពោះព្រះ មានន័យថាដាច់ចេញពីព្រះដោយសារអំពើបាប។ ចំណង់ចំណូលចិត្តរបស់គាត់តែងផ្ចង់ទៅលើរបស់លោកិយ៍។ 


២.មនុស្សខាងព្រលឹងវិញ្ញាណ គឺជាគ្រីស្ទបរិស័ទ ដែលរស់នៅក្រោមការដឹកនាំនិងប្រទានអំណាចចេស្តាដោយព្រះវិញ្ញាណបរិសុទ្ធ( ១កូរិនថូស ២:១៥-១៦) ។ គាត់ពឹងទៅលើប្រភពធនធាន មួយដែលមិនចេះរីងស្ងួតនៃសេចក្តីស្រឡាញ់និងព្រះចេស្តានៃព្រះ។ គាត់រស់នៅសម្រាប់ព្រះត្បិតព្រះរាជបុត្រានៃព្រះរស់នៅក្នុងគាត់និងតាមរយៈគាត់។ គាត់លើកដំកើងព្រះដោយផលផ្លែនៃជីវិតនិងការធ្វើបន្ទាល់របស់គាត់។ 


៣.មនុស្សសាច់ឈាម ឬមនុស្សលោកិយ៍គឺអស់អ្នកដែលខំរស់នៅក្នុងកំរិតជីវិតជាគ្រីស្ទបរិស័ទដោយពឹងលើកំលាំងផ្ទាល់ខ្លួនថ្វីត្បិតបើគាត់ជាអ្នកជឿព្រះក៏ដោយ( ១កូរិនថូស ៣: ១-៣) ។ គាត់គឺជាគ្រឺស្ទបរិស័ទដែលរស់ដោយបរាជ័យ និងគ្មានផលផ្លែ។ គាត់មិនព្រមអោយព្រះវិញ្ញាណបរិសុទ្ធ កែឆ្នៃជីវិតអោយបានជាមនុស្ស ម្នាក់រស់តាមព្រះហឬទ័យព្រះដែលទ្រង់បានបង្កើតនោះទ។ គាត់រស់នៅក្នុងជីវិតដែលខកចិត្តគ្មានទីបំផុត។ ការនេះគួរអោយស្តាយណាស់ដោយគាត់មិនបានដឹងខ្លួនថាគាត់រស់នៅក្នុងជីវិតខាងសាច់ឈាមឡើយ។ គាត់រស់នៅក្នុងភាពជាទាសករនៃអំពើបាប( រ៉ូម ៧: ១៤-២១) ។ ក៏ប៉ុន្តែការលុនតួបាបនោះអាចជួយអោយយើងរួចផុតពី ការវាយផ្ចាលនិងការជំនុំជំរះពីព្រះ ( ទំនុកដំកើង ៣២ : ១-៦)។ 


តើអ្នកកំពុងស្ថិតនៅក្នុងជីវិត ប្រភេទមួយណា? 


ដោយ : យ៉ូ សែប







To Top