«ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត...»
សេចក្តីស្រឡាញ់នៃព្រះ ៖
«ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីអោយអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺអោយមានជីវិតអស់កល្បជានិច្ចវិញ» ( យ៉ូហាន ៣:១៦)។
ព្រះយេស៊ូវមានបន្ទូលថា« ខ្ញុំបានមកដើម្បីអោយអ្នករាល់គ្នាមានជីវិតហើយអោយជីវិតនោះពេញបរិបូរណ៌ផង» ( យ៉ូហាន ១០:១០) ។
មនុស្សមានបាប៖
មនុស្សមានបាបហើយបែកចេញពីព្រះ ដូចនេះគេមិនអាចស្គាល់និងពិសោធនូវសេចក្តីស្រឡាញ់និងផែនការរបស់ព្រះសំរាប់ជីវិតគេបានឡើយ។
«ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ» ( រ៉ូម ៣:១៣) ។
ព្រះបានបង្កើតមនុស្សមក សម្រាប់ប្រកបទាក់ទងនឹងព្រះអង្គប៉ន្តែដោយសារការរឹងចចេសតាមចំណងអាត្មានិយមគេក៏បានប្រព្រឹត្តតាមតែចិត្តរបស់គេ ហើយចំណងនៃការទាក់ទងនឹងព្រះត្រូវបានកាត់ផ្តាច់។ ដោយការមិនជឿនិងផ្តាច់ខ្លួនហើយបាស់បោរនឹងព្រះនេះឯង ព្រះគម្ពីរហៅថា «បាប» ។ « ត្បិតឈ្នួលនៃអំពើបាបនោះជាសេចក្តីស្លាប់» ព្រលឹងវិញ្ញាណដាច់ចេញពីព្រះ ( រ៉ូម ៦: ២៣)។
ព្រះយេស៊ូវសុគតជំនួសយើង៖
«…ដោយព្រះគ្រីស្ទសុគតជំនួសយើងរាល់គ្នា នោះគឺកាលដែលយើងនៅមានបាបនៅឡើយផង» (រ៉ូម ៥:៨) ។
ព្រះអង្គរស់ពីសុគត់ឡើងវិញ ៖
«…នោះទ្រង់មានព្រះជន្មឡើងវិញ …» ( ១កូរិនថូស ១៥: ៣-៦)។
ព្រះអង្គជាផ្លូវតែ១គត់៖
ព្រះយេស៊ូូវមានបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បេីមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» ( យ៉ូហាន ១៤:៦) ។
ចូរអ្នកពិចារណាអំពីព្រះយេស៊ូវដែលទ្រង់ស៊ូបង់ជីវិតសម្រាប់អ្នកពេលដែលអ្នកនៅមានបាបនៅឡើយ។
ដោយ: យ៉ូ សែប