ប្រូតេស្តង់ Protestant Evangelicals

ខ្មែរគ្រីស្ទាន



នៅក្នុងឆ្នាំ១៥១៧ មានមេដឹកនាំម្នាក់ឈ្មោះ Martin Luther, បានស្វែងយល់ថា Roman Catholic យកសេចក្តីបង្រៀនពីក្រៅព្រះគម្ពីរ មកបង្រៀន, គាត់ក៏ចាប់ផ្តេីម មេីលទៅក្នុងព្រះគម្ពីរ, គាត់ក៏បានស្វែងរកឃេីញ មូលដ្ឋានគ្រឹះនៃគ្រីស្ទបរិស័ទគឺសេចក្តីជំនឿ ( faith) គឺជាការមានទំនាក់ទំនងដោយផ្ទាល់ ជាមួយព្រះគ្រីស្ទ (Christ) , យ៉ូហាន ២០: ២១។ ចាប់តាំងពីពេលនោះមក លោក Martin Luther ក៏បែកចេញពីកាតូលិក ហេីយបង្កេីតបានជា “Protestant “រហូតមកដល់ពេលនេះ។ បញ្ជាក់ Protestant = protester( ពាក្យបារាំង) = ប្រឆាំង ( ប្រឆាំងនឹង កាតូលិកហេីយ បែកចេញពី កាតូលិក នៅកំឡុងឆ្នាំ ១៥១៧)។ 


គោលជំនឿចំបង នៃ Protestant evangelicals៖


**អំពីសិទ្ធអំអំណាច ( Authority)


ក.Protestants: ព្រះគម្ពីរ ( Bible) គឺជា មាគ៌ាដឹកនាំជំនឿ និងជីវិតរបស់គេ ( ២ ធីម៉ូធី ៣: ១៦, ១៧, ១យ៉ូហាន ៥: ១៣; ចោទិយកថា ១២: ៣២) ។ 


ខ.Protestants: ពួកគេផ្ទាល់ខ្លួនមាន សិទ្ធិ អានព្រះគម្ពីរ និងបកប្រែអត្ថន័យដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ( យ៉ូហាន ៥: ៣៩, រ៉ូម១៥: ៤, យ៉ូហាន ១៤: ២៦, ១យ៉ូហាន ២: ២៧)។


គ. Protestants.គ្មានមនុស្សណាម្នាក់សុចរិតឡេីយ និងមានតែព្រះគ្រីស្ទគត់ដែលជាក្បាលនៃពួកជំនុំ ដែលជារូបកាយរបស់ទ្រង់។ ( អេភេសូរ ១: ២២, កូលូស ១: ១៨) ។


**អំពីសេចក្តីសង្រ្គោះ (Salvation )


ឃ.Protestants: ព្រះ(God) ប្រទានជីវិតអស់កល្ប នៅពេលដែលអ្នកជឿលេីព្រះយេស៊ូវគ្រីស្ទជាព្រះសង្រ្គោះរបស់ខ្លួនគេ ( រ៉ូម 4: 24; 5: 1; អេភេសូរ ២: 8,9; រ៉ូម 10: 9) 


សូមព្រះប្រទានពរ, 


ដោយ : យ៉ូសែប







To Top